ទំនាក់ទំនង រវាង ព្រះរាជកិច្ចរបស់ព្រះយេស៊ូវ និងព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ដែលត្រូវបានកត់ត្រាទុកក្នុង កណ្ឌដំណឹងល្អទាំងបួន ទំនាក់ទំនង រវាង ព្រះរាជកិច្ចរបស់ព្រះយេស៊ូវ និងព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ដែលត្រូវបានកត់ត្រាទុកក្នុង កណ្ឌដំណឹងល្អទាំងបួន

ទំនាក់ទំនង រវាង ព្រះរាជកិច្ចរបស់ព្រះយេស៊ូវ និងព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ដែលត្រូវបានកត់ត្រាទុកក្នុង កណ្ឌដំណឹងល្អទាំងបួ‪ន‬

    • HUF1,190.00
    • HUF1,190.00

Publisher Description

ព្រះគម្ពីរសញ្ញាថ្មី ចាប់ផ្តើមដោយកណ្ឌដំណឹងល្អទាំងបួន គឺកណ្ឌដំណឹងល្អម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។ កណ្ឌដំណឹងល្អទាំងបួននេះបានកត់ត្រា និងនិយាយអំពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ពីព្រោះព័ន្ធកិច្ចរបស់គាត់មានសារៈសំខាន់យ៉ាងខ្លាំង។ បើសិនយើងមិនយល់ពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទទេ យើងមិនអាចអះអាងថា យើងយល់ពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវបានឡើយ។
បើដូច្នេះ យើងអាចសួរខ្លួនយើងបានថា «តើព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទដែលត្រូវបានកត់ត្រាទុកនៅក្នុងកណ្ឌដំណឹងល្អទាំងបួន មានសារៈសំខាន់បែបនេះឬ?»។ ដើម្បីបញ្ជាក់ពីលោកយ៉ូហាន-បាទីស្ទ សូម្បីតែព្រះយេស៊ូវក៏បានមានបន្ទូលដែរថា «ហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក» (ម៉ាថាយ ១១:១៤)។ ដូច្នេះ លោកយ៉ូហាន-បាទីស្ទគឺជាមនុស្សម្នាក់ដែលបានកើតមកលើផែនដីនេះ ដើម្បីបំពេញព័ន្ធកិច្ចដ៏ពិសេសមួយ។ ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា «តាំងតែពីគ្រាយ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់» (ម៉ាថាយ ១១:១២)។ នេះគឺជាការពិត ពីព្រោះលោកយ៉ូហាន-បាទីស្ទបានកើតមកនៅលើផែនដីនេះ ហើយនៅពេលគាត់ធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវគ្រីស្ទ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើទ្រង់។ ដូច្នេះ ព្រះយេស៊ូវអាចផ្ទុកអំពើបាបរបស់លោកិយនេះនៅលើអង្គទ្រង់ តែម្តងជាសម្រេចបាន។ ដោយបានអនុញ្ញាតឲ្យការនេះកើតឡើងដូច្នេះ ព្រះអម្ចាស់បានអនុញ្ញាតឲ្យអស់អ្នកដែលជឿលើព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ចូលស្ថានសួគ៌ ដោយការទទួលបានការលាងសម្អាតអំពើបាប។ នេះហើយគឺជាអត្ថន័យចេញពី ម៉ាថាយ ១១:១២-១៤។
តើអ្នកជឿថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពិតដែរទេ? បើសិនអ្នកជឿដូច្នេះ វាមានន័យថា អ្នកស្គាល់យ៉ាងច្បាស់លាស់ពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវហើយ។ ប៉ុន្តែគ្រីស្ទបរិស័ទជាច្រើនដែលមិនយល់ពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ មិនស្គាល់ សេចក្តីពិតដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ ហើយពួកគេរស់នៅក្នុងជីវិតនៃសេចក្តីជំនឿរបស់ពួកគេ ដោយកម្លាំងខាងសាច់ឈាម។ ទោះបីជាពួកគេមិនស្គាល់ក៏ដោយ ក៏ពួកគេមិនទាំងព្យាយាមស្គាល់ពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ដែលត្រូវបានកត់ត្រាទុកនៅកណ្ឌដំណឹងល្អទាំងបួនផង។ ដូច្នេះ ព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទបានមកដល់អស់រយៈពេលជាយូរមកហើយ ប៉ុន្តែគ្រីស្ទបរិស័ទដែលអះអាងថា ជឿលើព្រះយេស៊ូវ មិនចាប់អារម្មណ៍ឡើយ។ ប្រហែលសម្រាប់ហេតុផលនេះ ដែលខ្ញុំមើលឃើញថា នៅសម័យនេះ មិនមានមនុស្សច្រើនទេ ដែលចាប់អារម្មណ៍លើព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ។ ដូច្នេះ មនុស្សងាយនឹងសម្លឹងមើលដោយចម្លែកក្នុងចិត្តដល់អ្នកដែលមានការចាប់អារម្មណ៍លើប្រធានបទនេះ។ ដោយសារមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ចំពោះព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវអស់រយៈពេលជាយូរមកហើយ។

GENRE
Religion & Spirituality
RELEASED
2024
29 April
LANGUAGE
KM
Central Khmer
LENGTH
84
Pages
PUBLISHER
Paul C. Jong
SIZE
2.3
MB

More Books by Paul C. Jong

你真的重生于水和圣灵了吗? [新修订版] 你真的重生于水和圣灵了吗? [新修订版]
2024
Бил ли си наистина новороден от водата и Духа? Бил ли си наистина новороден от водата и Духа?
2024
Se hai confusione e vuoto nel cuore, cerca la luce della verità(I) Se hai confusione e vuoto nel cuore, cerca la luce della verità(I)
2024
TUI LE HAWVANG THIANGTHO THUTHANGPHA SUNGAH KIKLEH TUK HUNG TUI LE HAWVANG THIANGTHO THUTHANGPHA SUNGAH KIKLEH TUK HUNG
2024
అద్వితీయ కుమారుడైన యేసు క్రీస్తు ద్వారా బయలుపరచబడిన దేవుని ప్రేమ (I) అద్వితీయ కుమారుడైన యేసు క్రీస్తు ద్వారా బయలుపరచబడిన దేవుని ప్రేమ (I)
2024
പാഴും ശൂന്യവും ഇരുളും ഇനിയില്ല (I) -ഉൽപത്തി പുസ്തകത്തിലെ പ്രഭാഷണങ്ങൾ (III) പാഴും ശൂന്യവും ഇരുളും ഇനിയില്ല (I) -ഉൽപത്തി പുസ്തകത്തിലെ പ്രഭാഷണങ്ങൾ (III)
2024